Khmer2all VDO Entertainment
Welcome
Login / Register

តណ្ហាដល់ក! បុរសម្នាក់សម្រុកចូល មន្ទីរពេទ្យ ចាប់រំលោភនារី ដែលទើបសម្រាលកូនរួច បានជាង១ម៉ោង

Thanks! Share it with your friends!

URL

You disliked this video. Thanks for the feedback!

Sorry, only registred users can create playlists.
URL

ព័ត៌មានលំអិត

ឥណ្ឌា៖ នាពេលនេះ ប៉ូលីសកំពុងតែស្វែងរក បុរសម្នាក់ដែលចូលទៅក្នុងមន្ទីរពេទ្យទាំងពាក់ កណ្ដាលយប់ ដើម្បី រំលោភស្ដ្រីម្នាក់ ដែលកំពុងតែស្ថិតនៅក្នុង បន្ទប់ថែទាំអ្នកជំងឺ។

តាមរយៈវីដេអូដែលថតជាប់ដោយកាមេរ៉ាសុវត្ថិភាព នៅក្នុងមន្ទីរពេទ្យ Brahm Shakti Sanjivan បានបង្ហាញពី បុរសម្នាក់ បានចតរថយន្ដនៅខាងក្រៅអគារ មុននឹងចូលមកក្នុងមន្ទីរពេទ្យ នាម៉ោង ៣ទាបភ្លឺ។ នៅក្នុងនោះ បានឲ្យដឹងទៀតថា បុរសរូបនេះបាន ដើរចូលទៅក្នុងបន្ទប់ថែទាំអ្នកជំងឺ ដែលជាកន្លែងនារីរងគ្រោះអាយុ ២៣ឆ្នាំ គេងសម្រាកក្រោយពី សម្រាលកូនរួចប្រហែលជា ១ម៉ោងមុន និងធ្វើសកម្មភាពរំលោភ ហើយក្រោយមកក៏ចាកចេញទៅបាត់។

យ៉ាងណាមិញ ប៉ូលីស បាននិយាយថា នៅក្នុងបន្ទប់នោះ ក៏មានអ្នកជំងឺផ្សេងទៀតដែរ នៅជាមួយនឹង នារីរងគ្រោះ ប៉ុន្ដែគ្មាននរណាម្នាក់ បានលឺសម្លេងអ្វីនោះទេ។ មួយវិញទៀត នារីជាជនរងគ្រោះ មិនបានធ្វើការរាយការណ៍ភ្លាមៗនោះទេ រហូតដល់នាង ចេញពីមន្ទីរពេទ្យទៅផ្ទះវិញ។ ទោះជាយ៉ាងណា ជនសង្ស័យកំពុងតែ ត្រូវបានប៉ូលីសធ្វើការ ស្វែងរកយ៉ាងក្ដៅគគុកផងដែរ៕


វីដេអូថ្មីៗ

សូមបញ្ចេញមតិយោបល់ខាងក្រោម៖

Be the first to comment
RSS