Khmer2all VDO Entertainment
Welcome
Login / Register

ប្លន់ទៀតហើយ ប្លន់ឥតល្ហែ ប្លន់រាល់ថ្ងៃខែ ពេលណាទើបឈប់…?

Thanks! Share it with your friends!

URL

You disliked this video. Thanks for the feedback!

Sorry, only registred users can create playlists.
URL

ព័ត៌មានលំអិត

រាជធានីភ្នំពេញ ៖ នៅវេលាម៉ោង០៩និង១០នាទីយប់ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦ មានចោរប្លន់ប្រដាប់អាវុធមួយក្រុម បានភ្ជង់ប្លន់យកម៉ូតូ Suzuki Nex ពីយុជនម្នាក់ជានិស្សិតបានដោយសុវត្ថិភាព ។ ហេតុការណ៍នេះកើតឡើងនៅតាមបណ្ដោយផ្លូវលេខ៦អា សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។យុវជនម្នាក់ដែលជារងគ្រោះ បានរៀបរាប់ប្រាប់ថា រូបគេឈ្មោះ សៅ កក្កដា អាយុ២២ឆ្នាំ ជានិស្សិតរៀននៅសាកលវិទ្យាល័យនរ័តុន ទីតាំងជ្រោយចង្វា បានធ្វើដំណើរចេញពីសាលា ក្នុងទិសដៅពីជើង ទៅត្បូង តម្រង់ទៅផ្ទះនៅម្ដុំទួលទំពូង ។

នៅពេលដល់កន្លែងកើតហេតុស្រាប់តែមានមនុស្សមួយក្រុមបានជិះម៉ូតូតម្រង់មករូបគេ ហើយជិះអែបដេញតាមម៉ូតូគេរហូត ពេលនោះដែរដោយសាររូបគេភិតភយ័ព្រោះជិះតែម្នាក់ឯងផងនោះ មនុស្សមួយក្រុមនោះបានជិះម៉ូតូមកជិតគេ ហើយដកកាំភ្លើងមកវាយត្រូវក្បាលគេបែកតែម្ដង ហើយក៏បានយកម៉ូតូរបស់គេម៉ាក Suzuki nex ពណ៌ស ពាក់ស្លាកលេខ កណ្ដាល 1P-4373 រួចជិះគេចខ្លួនបាត់ស្រមោល មិនមានសមត្ថកិច្ចណាមកជួយអន្តរាគមន៍ឡើយ។

ក្រោយពីក្រុមចោរ ប្លន់ម៉ូតូបានសម្រេច ជនរងបានទាក់ទងទៅសាច់ញាតិមកយកខ្លួន ហើយបានទៅដាក់ពាក្យបណ្ដឹងនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ តែប៉ុណ្ណោះ ។ គួរបញ្ជាក់ផងដែរថា នាពេលបច្ចុប្បន្ននេះក្នុងរាជធានីភ្នំពេញ បញ្ហាចោរប្លន់កំពុងតែកក្រើកសារជាថ្មីទៀតហើយ ប្រជាពលរដ្ឋកំពុងតែត្អូញត្អែរ និងមានការភិតភ័យជាខ្លាំងចំពោះសុវត្ថិភាពក្នុងការរស់នៅ ។ ឯណាទៅគោលនយោបាយរបស់រាជរដ្ឋាភិបាល (ភូមិឃុំ មានសុវត្ថិភាព) ឬក៏អជ្ញាធរមិនបានអនុវត្តន៍ ៕

ប្រភព៖​ TVFB


វីដេអូថ្មីៗ

សូមបញ្ចេញមតិយោបល់ខាងក្រោម៖

Be the first to comment
RSS