Khmer2all VDO Entertainment
Welcome
Login / Register

ពេល​នេះ​មាន​មនុស្ស ​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ ដែល​ស្លាប់​ដោយ​សារ ​ដុំ​ថ្ម​ធ្លាក់​ពី​អាកាស​

Thanks! Share it with your friends!

URL

You disliked this video. Thanks for the feedback!

Sorry, only registred users can create playlists.
URL

ព័ត៌មានលំអិត

បុរស​ម្នាក់​ស្លាប់​ដោយសារ​ដុំ​ថ្ម​មួយ​ដុំ​ ធ្លាក់​មក​ពី​លើ​អាកាស​ ជា​អ្វី​ដែល​ NASA​ អះ​អាង​ថា​ នេះ​ជា​ករណី​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​មនុស្ស​ជាតិ​ ដែល​មាន​មនុស្ស​ស្លាប់​ដោយសារ​ដុំ​ថ្ម​ហោះ​ក្នុង​អវកាស​ (meteorite) ដែល​ហេតុ​ការណ៍​នេះ​កើត​ឡើង​នៅ​ក្នុង​ប្រទេស​ ឥណ្ឌា​ កាល​ពី​ចុង​សប្ដាហ៍​ ។

បុរស​អ្នក​បើក​រថយន្ត​ក្រុង​ឈ្មោះ​ ការម៉ារ៉ាយ​ (Kamaraj)​ បាន​ស្លាប់​ភ្លាមៗ​ ដោយ​សារ​របួស​ធ្ងន់ធ្ងរ​ ក្នុង​ពេល​ដែល​លោក​កំពុង​ដើរ​ក្បែរ​ហាង​កាហ្វេ​មួយ​កន្លែង​ ក្នុង​មហាវិទ្យាល័យ​ទីក្រុង​ Vellore​ ចំណែក​មនុស្ស​ ៣​ នាក់​ផ្សេង​ទៀត​ ក៏​រង​របួស​ផង​ដែរ ។​ មន្ត្រី​មហា​វិទ្យាល័យ​និយាយ​ថា​ មាន​សំឡេង​ដ៏​ខ្លាំង​ដូច​ទៅ​នឹង​ការ​ផ្ទុះ​អ្វី​មួយ ។​

ចំណែក​អង្គការ​ណាសា​បាន​ចេញ​ផ្សាយ​នៅ​លើ​គេហទំព័រ​របស់​ខ្លួន​ថា​ ករណី​មនុស្ស​ស្លាប់​ដោយ​សារ​ដុំ​ថ្ម​ធ្លាក់​ពី​អវកាស​ ជា​ករណី​មិន​ធ្លាប់​កើត​មាន​ឡើយ​ក្នុង​ប្រវត្តិ​សាស្ត្រ​សម័យ​ទំនើប ។​

(ប្រភពៈ​ time)


វីដេអូថ្មីៗ

សូមបញ្ចេញមតិយោបល់ខាងក្រោម៖

Be the first to comment
RSS