Khmer2all VDO Entertainment
Welcome
Login / Register

រង​បួស​ធ្ងន់​២​នាក់ ​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​ នៅ​ស្រុក​កណ្ដាល​ស្ទឹង

Thanks! Share it with your friends!

URL

You disliked this video. Thanks for the feedback!

Sorry, only registred users can create playlists.
URL

ព័ត៌មានលំអិត

ខេត្ត​កណ្តាល​៖ ​ជនរងគ្រោះ​ស្រី​ម្នាក់​និង​ប្រុស​​ម្នាក់​ត្រូវ​បាន​រង​របួស​ធ្ងន់ក្នុង​​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ ដែល​បង្ក​ឡើង​រវាង​រថយន្ត​និង​ម៉ូតូ​កាល​ពី​វេលា​ម៉ោង​២០:​៣០​នាទី​ថ្ងៃទី១៨ ខែ​កុម្ភៈ ម្សិល​មិញ​នេះ​​នៅ​លើ​​ផ្លូវ​ជាតិ​លេខ​២ ចន្លោះ​គីឡូ​ម៉ែត្រ​លេខ​ ២៦-២៧ ត្រង់​ចំណុច​ភូមិ​ព្រែក​អង្គញ់ ឃុំ​សៀមរាប ស្រុក​កណ្ដាល​ស្ទឹង។

យោង​តាម​មន្ត្រី​ប៉ូលីស​ខេត្ត​កណ្តាល​បាន​ឲ្យ​ដឹង​ថា​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​បង្ក​ឡើង​ដោយ​រថយន្ត​សាំយ៉ុង ពណ៌​ស ពាក់​ផ្លាក​​លេខ ភ្នំពេញ 2U-4496 អ្នក​បើកបរ​ឈ្មោះ​ ជ័យ ប៊ុន​សុង ភេទ​ប្រុស ​អាយុ ៣៥​ឆ្នាំ​ស្នាក់​នៅ​ភូមិ​ព្រៃផ្តៅ ឃុំ ព្រៃ​ផ្តៅ ស្រុក ព្រៃ​កប្បាស ខេត្ត តាកែវ។
 
រីឯ​ភាគី​ម៉ូតូរង​គ្រោះ​ដែល​មាន​​ផ្លាក​លេខ​ កណ្តាល1L-1170 (​ម៉ូតូម៉ាកសងC125ពណ៌ខ្មៅ)​វិញ​មាន​​ឈ្មោះ ថុល កក្កដា (អ្នក​បើកបរ) ប្រុស​អាយុ ២០​ឆ្នាំ​មាន​ទី​លំនៅ​ភូមិ​ចំបក់​ឃុំ​សៀមរាប ស្រុក​កណ្តាល​ស្ទឹង ខេត្ត​កណ្តាល និង​អ្នករួម​ដំណើរ​ម្នាក់​ឈ្មោះ ថា ផល្លា ភេទ​ស្រី​ អាយុ​១៩ ឆ្នាំ​ទីលំនៅ​ភូមិ​ជ្រៃរយោ ឃុំ​កណ្តោក ស្រុក​កណ្តាល​ស្ទឹង។
 
តាម​ប្រភព​ដដែល​បាន​បន្ត​ថា​ មូលហេតុ ​នៃ​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​នៅ​ពេល​ដែល​​អ្នក​បើកបរ​ម៉ូតូ​បត់​ឆ្លង​ផ្លូវ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន (ម៉ូតូ​មាន​កញ្ចក់ តែ​គ្មាន​មួក​សុវត្ថិភាព​ទាំង​ពីរ​នាក់ ហើយ​ក្រោយពេល​កើតហេតុ​ ​​មធ្យោបាយ​ទាំង​ពីរ​ខាង​លើ ត្រូវ​បាន​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​ស្រុក​​ ដើម្បី​រង់​ចាំ​ការ​ដោះស្រាយ តាម​នីតិវិធី​ច្បាប់៕


វីដេអូថ្មីៗ

សូមបញ្ចេញមតិយោបល់ខាងក្រោម៖

Be the first to comment
RSS