Khmer2all VDO Entertainment
Welcome
Login / Register

អ្នកនេសាទឈ្លើង កំពុងមានហាងឆេងនៅខេត្ត​កំពង់ធំ

Thanks! Share it with your friends!

URL

You disliked this video. Thanks for the feedback!

Sorry, only registred users can create playlists.
URL

32,693 Views

ព័ត៌មានលំអិត

ខេត្ត​កំពង់​ធំ​ ៖ ​បច្ចុប្បន្ន​នេះដោយសារ​តែ​អត្រា​ផល​ត្រី​កាន់តែ​មានការ​ថយ​ចុះ​ពី​មួយ​ឆ្នាំទៅ​ឆ្នាំ​ជា​លំដាប់ ប្រជាពលរដ្ឋ​ប្រើប្រាស់​ឧ​បករ​ណ៍នេសាទ​តាម​លក្ខ​ណៈ​គ្រួសារ ក៏​សឹងតែ​រក​ត្រី​សម្រាប់​បរិភោគ​ក្នុង​គ្រួសារ និង​លក់ដូរ​បន្តិចបន្តួច​លែង​បាន ព្រោះតែ​មាន​ឧ​បករណ៍​នេសាទ​ខុសច្បាប់ច្រើន​ពេក​នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ធំ​ផង​នោះ ទើប​ធ្វើ​ឲ្យប្រជា​ពលរដ្ឋ​​ងាក​មក​រក​នេសាទ​ឈ្លើង​វិញ​ម្តង។

​ប្រជាពលរដ្ឋ​មួយ​ក្រុម​មាន​គ្នា​ប្រមាណ​ជិត​១០នាក់​បាន​រៀបរាប់​ឲ្យ​ដឹង​ថា​ ពួក​គាត់​រស់នៅភូមិ​រការ សង្កាត់​ស្រយូវ ក្រុង​ស្ទឹង​សែន​ ដោយសារ​តែ​រក​ត្រី​លែង​សូវ​បាន ទើបពួក​គាត់​នាំ​គ្នា​មករ​ករបរ​ចាប់​ឈ្លើង​លក់​វិញ​ម្តង​នៅ​គ្រប់​បឹងបួរ ត្រពាំងឲ្យ​តែ​កន្លែងណា​សម្បូរ​ឈ្លើង​ ។

​ពួក​គាត់​ប្រាប់​ទៀត​ថា​ ចំពោះ​បញ្ហា​នេសាទ​ឈ្លើង​នេះ​វា​មានការ​ងាយស្រួលជាង​នេសាទ​ត្រី​ទៅ​ទៀត ដោយ​គ្រាន់តែ​យក​ជើង ​ឬ​ក៏​ប៉ោត​ស្ពេ​ត្រូ​ទៅ​វី​ៗ​ទឹក​នោះនៅ​ពេល​ដែលឃើញ​ឈ្លើង​វា​ហែល​មក រួច​យក​កូន​ក​ញ្រែ្ច​ង​​ដួស​ដាក់​ចូល​ក្នុង​ប្រហោង​ប៉ោត​ស្ពេ​ត្រូ ដែល​បានចោះ​ទុក​រួច​ជា​ស្រេច​សម្រាប់​ដាក់​ឈ្លើង​។ ពួក​គាត់​បន្ត​ថា ឥឡូវនេះ​សត្វ​ឈ្លើង​មាន​តម្លៃ​ខ្ពស់ជាង​ពី​មុន​ច្រើន​!!!.


វីដេអូថ្មីៗ

សូមបញ្ចេញមតិយោបល់ខាងក្រោម៖

  • hourtkeak បញ្ចូល good
RSS