Khmer2all VDO Entertainment
Welcome
Login / Register

☞. វិធីដាំល្ហុងឲ្យបានដើមតឿ

Thanks! Share it with your friends!

URL

You disliked this video. Thanks for the feedback!

Sorry, only registred users can create playlists.
URL

6,628 Views

ព័ត៌មានលំអិត

វិធីធ្វើឲ្យបានដើមល្ហុង មានពីរបែបគឺ ដាំគ្រាប់និង
ដាំដើម
វិធីទី១
១..រើសយកពូជល្ហុងទំល្អ១ផ្លែ យកផ្លែពីល្ហុងពូជ
ដែលមិនជាប់រោគ...
..ពុះយកគ្រាប់ច្រកថង់យកទៅដាក់ក្នុងទូរទឹកកក
ដាក់កន្លែងត្រជាក់ធម្មដា២ឬ៣ថ្ងៃ រួចហើយយកចេញ
មកលាងទឹករើសយកគ្តាប់ដែលមិនល្អចេញ
យកមកហាលលើស្បៃឬលើក្រដាស់កាសែតឲ្យស្ងួត
ដោយហាលក្នុងម្លប់មិនឲ្យត្រូវកំដៅថ្ងៃទេ.....
មុនដាំត្រូវដីសំរាប់ដាំឲ្យរួចរាល់ ធ្វើការត្រាំគ្រាប់ពូជ
និងទឹកក្ដៅអ៊ុនៗមួយយប់លុះព្រឹកឡើងអាចយកមក
ដាក់ក្នុងថង់ផ្សាំបាន......
វិធីនេះយើងអាចបានដើមល្ហុងខ្ទើយ 90%

វិធីទី២

ដាំដោយប្រើដើមពូជទិញពីគេ កសិករគួពិនិត្យ
កន្លែងទិញតើគេបណ្ដុះល្អឬទេ មានរោគឬអត់
ដើមថ្លុះទេ.....
ការដាំ កសិករត្រូវដាំ១រុនដៅ៣ដើម ដើម្បីទុក
រើសយកតែ១ដើមទេគឺដើមល្ហុងឈ្មោលដែលផល
ខ្ពស់ហើយល្អ.......វិធីសង្កេត ក្រោយពេលយើងដាំ
បាន៤ទៅ៥ខែល្ហុងវានិងចេញផ្កា ផ្កាល្ហុងចំណែក
ជាបីប្រភេទ គឺ មេ ឈ្មោល ខ្ទើយ .....ផ្កាមេវាថ្លុះ
ផ្កាចាយឆែកជា៥ជាប់ក្ដឹបនៅខាងក្នុងនៅចុងក្ដឹប
មានកេះសរជាប់៥ទៅ១០កេះសរ.....
ផ្កាឈ្មោលផ្កាតូចវែងនៅក្នុងផ្កាមានតែកេះសរអត់
មានក្ដឹបទេ មានកេះសរ៥.......
ផ្កាខ្ទើយ...ផ្កាធំថ្លុះក្នុងផ្កាមានក្ដឹបមានកេះសរមេ
នៅចុងក្ដឹប ហើយមានកេះសរឈ្មោលរុមជំវិញក្ដឹប
ខាងក្នុងផ្កា .....ដើម្បីឲ្យបានផលច្រើនផលល្អ
កសិករគួកាប់ដើមមេនិងឈ្មោលចោលទុកតែដើម
ខ្ទើយតែ១.....

.........វុទ្ធី........


វីដេអូថ្មីៗ

សូមបញ្ចេញមតិយោបល់ខាងក្រោម៖

Be the first to comment
RSS