Khmer2all VDO Entertainment
Welcome
Login / Register

PeyPey Dy រៀបរាប់ពីការ រកលុយបានពី Page ក្នុង១ខែ១ពាន់ដុល្លារ​

Thanks! Share it with your friends!

URL

You disliked this video. Thanks for the feedback!

Sorry, only registred users can create playlists.
URL

ព័ត៌មានលំអិត

“​កាលពីមុន​ខ្ញុំ​ផុស​ឲ្យ​គេ​១​ក្រុមហ៊ុន​ខ្ញុំ​យក ២០០​ដុល្លារ​អី​ទេ តែ​ឥលូវ​ខ្ញុំ ផុស​ឲ្យ​ក្រុមហ៊ុន​១​ផ្ដាច់​មុខតែ​ខ្ញុំ​យក​ពី​គេ ១​ពាន់​ដុល្លារ​ក្នុង​១​ខែ​” នេះ​ជា​ការ​លើក​ឡើង របស់​តារា​សម្ដែង Peypey Dy ម្ចាស់ Page Peypey Dy ។
បច្ចុប្បន្ន Pages Peypey Dy មាន​ចំនួន​អ្នក Like ជាង​៥៥​ម៉ឺន​នាក់​ហើយ ដែល​ចំនួន​នេះ​ជា​ចំនួន​លំដាប់​ជួរ​មុខ ក្នុង​ចំណោម Page ធំ​ៗ​ដែល​មាននៅ​ក្នុង​ប្រទេស​កម្ពុជា​។ Peypey Dy បាន​ប្រាប់​ថា Page របស់​ខ្លួន​បាន​បង្កើត​ឡើង​នៅ ខែ មីនា ឆ្នាំ ២០១៣ ដែល​បង្កើត​ដោយ​មិត្ត​ភ័ក្ដិ​របស់​ខ្លួន​ម្នាក់​។ ដំបូង​ឡើយ​លោក​គ្រាន់តែ​ជា​អ្នកលេង Facebook ធម្មតា​ម្នាក់​ដែល​ចូល​ចិត្ត ធ្វើ​វី​ដេ​អូ​ប្លែក​ៗ​បង្ហោះ​លេង​តែ​ប៉ុណ្ណោះ​។

លោក បាន​បន្ត​ថា ការ​បង្កើត​ដំបូង លោក មិន​នឹក​ស្មានថា ទទួល​បានការ​គាំទ្រ​ច្រើន​បែប​នេះ​ទេ ប៉ុន្តែ​ដោយ​សន្ទុះ Facebook មាន​អ្នក​ពេញ​និយម​ច្រើន ចំនួន​អ្នក​ចូល Like ក៏​ចេះ​តែ​កើនឡើង​យ៉ាង​គំហុក​។ តាម​ការ​បញ្ជាក់​របស់ Peypey Dy គឺ Page មួយ​នេះ រូបគេ មិន​បាន​ចាយ​លុយ​ដាក់ Ads តាម​Facebook ទេ ដោយ​លោក​គ្រាន់តែ​ព្យាយាម​ធ្វើ​វី​ដេ​អូ​ប្លែក រូបភាព និង​ផុស Status ដើម្បី​ឲ្យ​ទទួល​បានការ​ចាប់អារម្មណ៍​តែ​ប៉ុណ្ណោះ​។

តាម​រយៈ Page នេះ​ក្រៅពី​ជួយ​រក​ចំណូល​ប្រចាំខែ លោក​ក៏​ត្រូវ​បាន​ម្ចាស់​ផលិតកម្ម​ជា​ច្រើន​ចាប់អារម្មណ៍ ហើយ​មានឱកាស​ថត ខ្សែភាពយន្ត​បាន​ជិត​១០​រឿង​មក​ហើយ​។ រឿង​ដែល​លោក​ធ្លាប់​ថត​មាន​ដូច​ជា “​ព្រាយ​បាត​បល្ល័ង្ក​” “​បេសកកម្ម​មរណៈ​” “​ភូមិ​គ្រឹះ​បិសាច​” “​ថា​ខូច​ខូច​មែន​” “​ព្រលឹង Facebook” “​មេ​ខ្ញុំ​កប់​សារី​” និង រឿង “​ប៉ុប​ពី​ទៅ​ហូ​លី​វូ​ដ​” ជាដើម​។

ប្រភព៖ Sabay

 


វីដេអូថ្មីៗ

សូមបញ្ចេញមតិយោបល់ខាងក្រោម៖

Be the first to comment
RSS